WoWពិតជាហ៊ានខ្លាំងណាស់លោកនាយប៉ុស្តិ៍គីឡូម៉ែត១៣ច្រកល្បៀង៩៩ កំពុងបណ្ដោយឱ្យអីវ៉ាន់គ្រប់ប្រភេទចេញយ៉ាងគគ្រឹកគគ្រេងក្នុងមួយថ្ងៃៗលាយឡំនឹងសត្វជើងពីរលួចឆ្លងដែនផងដែរ ដោយគ្មានញញេីតច្បាប់ នឹងបទបញ្ជារបស់រាជរដ្ឋាភិបាលទាល់តែសោះឡើយ..

WoWពិតជាហ៊ានខ្លាំងណាស់លោកនាយប៉ុស្តិ៍គីឡូម៉ែត១៣ច្រកល្បៀង៩៩ កំពុងបណ្ដោយឱ្យអីវ៉ាន់គ្រប់ប្រភេទចេញយ៉ាងគគ្រឹកគគ្រេងក្នុងមួយថ្ងៃៗលាយឡំនឹងសត្វជើងពីរលួចឆ្លងដែនផងដែរ ដោយគ្មានញញេីតច្បាប់ នឹងបទបញ្ជារបស់រាជរដ្ឋាភិបាលទាល់តែសោះឡើយ..

ច្រករបៀងតាមបន្ទាត់ព្រំដែនគ្រប់គ្រងដោយនគរបាលវរៈការពារព្រំដែនលេខ៨១៧ប្រភពទំនិញគេចពន្ធឆ្លងកាត់ យ៉ាងគគ្រឹកគគ្រេង បណ្ដាលឲ្យខាតថវិកាជាតិយ៉ាងធ្ងន់ធ្ងរ

#ស្រុកសំពៅលូន៖ បើយោងតាមប្រភពប្រជាពលរដ្ឋមូលដ្ធានបានលួចខ្សឹបប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំថា ក៏មានពលករចំណាកស្រុក នៅតែឆ្លងទៅប្រទេសថៃជាហូរហែរ ប្រថុយនិងគ្រោះថ្នាក់ជាយថា​ហេតុផ្សេងៗ ខណៈនគរបាលគ្រប់គ្រងតាមព្រំដែនមានភាពធូរលុងនិងស្វែងរកលាភសក្ការៈយកលុយពី​ពលរដ្ឋឆ្លងកាត់ ពិសេសសកម្មភាពល្មើសច្បាប់ទាំងនេះ បានរងនូវការរិះគន់ផងដែរពីសមត្ថកិច្ចភាគីថៃ ដែលមិនមានវិធានការទប់ស្កាត់ពលរដ្ឋរបស់ខ្លួន។

#ប៉ុស្តិ៍គីឡូម៉ែត១៣ច្រករបៀង៩៩ ដែលប្រជាពលរដ្ឋនាំគ្នាហៅថាគីឡូម៉ែត១២គ្រប់គ្រងដោយនគរបាលវរៈការពារព្រំដែនលេខ៨១៧ គឺលោក វីរៈសេនីយ៍ឯក ម៉ុង ស៊ី ដែលប្រជាពលរដ្ឋមូលដ្ឋានប្រាប់ថាកំពុងតែមកកាន់តំណែងថ្មីៗតែម្ដងកំពុងសម្លឹងឃើញប្រភពសេដ្ឋកិច្ចពីឈ្មួញ នឹងពលករចំណាកស្រុក ទំនិញគេចពន្ធហូរចូល បានបើកដៃឲ្យលោកនាយប៉ុស្តិ៍គីឡូម៉ែត១២ច្រករបៀង៩៩ឃុបឃិតគ្នាជាមួយឈ្មួញនិងមេខ្យល់យ៉ាងរលូនដោយមិនខ្លាចគ្រែងនិងច្បាប់ ក៏ដូចជាបទបញ្ជាថ្នាក់ដឹកនាំអីបន្តិចសោះ ហើយបើតាមប្រភពប្រជារដ្ឋមូលដ្ឋានដដែល ក៏បានបង្ហើបប្រាប់អង្គភាព គេហទំព័រអេឆវីអិនអិន ធីវីអនឡាញ(HVNN TV Online)យើងខ្ញុំទៀតថាប្រភេទទំនិញគេចពន្ធ គ្រប់ប្រភេទច្រកខាងលើនេះ គឺចេញច្រើនខែមកហើយនៅចំណុច ភូមិបឹងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន បងខេត្តបាត់ដំបង..

ហេតុដូច្នេះហើយប្រជាពលរដ្ធមូលដ្ឋានស្នើសុំដល់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន្ត ស្នងការនៃស្នងការដ្ធាននគរបាលខេត្តបាតដំបង ឲ្យលោកមានការអន្តរាគមន៍ នឹង ស៊ើបអង្កេតដល់មន្ត្រីដែលមានការឃុបឃឹតជាមួយឈ្មួញនឹងមេខ្យល់ដែលនាំពលករលូចឆ្លងដែនចូលក្នុងប្រទេសថៃផងទាន

ខ្ញុំបាទ ហែម វណ្ណា ជាចាងហ្វាងការផ្សាយគេហទំព័រអេឆវីអិនអិន ធីវី អនឡាញ(HVNN TV Onlie) នឹងរង់ចាំការបំភ្លឺបកស្រាយពីមន្ត្រីពាក់ព័ន្ធរៀនរាល់ម៉ោងធ្វើការ..។

ចុះផ្សាយនៅថ្ងៃអង្គារ៦រោច ខេអាសាឍ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *