ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត រួមនិង លោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំ រកដំណោះស្រាយអំពីបញ្ហា ពាក់ព័ន្ធ និង ទឹក ភ្លើង សំរាម..
ក្រុងប៉ោយប៉ែត÷នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត រួមនិង លោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំ រកដំណោះស្រាយអំពីបញ្ហា ទឹកស្អាត ល្អកករ ភ្លើងដាច់ជាញឹកញាប់ បញ្ហាសំរាមក្រុមហ៊ុនសិនទ្រី បញ្ហា ក្រុមហ៊ុនកាយដាក់ប្រពន្ធផ្សេងៗនៅមុខផ្ទះប្រជាពលរដ្ឋ ទុកចោលយូរ ដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត កិច្ចប្រជុំនេះផងដែរ ដោយមានការអញ្ជើញចូលរួមពី លោក អភិបាលរងក្រុង លោកចៅសង្កាត់ទាំង៥ ក្នុង ក្រុងប៉ោយប៉ែត សមត្ថកិច្ចពាក់ព័ន្ធ និង តំណាងក្រុមហ៊ុន អានកូ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹក និង ភ្លើង ព្រមទាំង តំណាងក្រុមហ៊ុន ស៊ិនទ្រី (សំរាម) ក្នុងក្រុងប៉ោយប៉ែត. ក្រោយពីជំនួបកិច្ចប្រជុំអស់រយៈពេលជាច្រើនម៉ោង ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានណែនាំឱ្យ ក្រុមហ៊ុន អានកូដែលជា ក្រុមហ៊ុន ផ្គត់ផ្គង់ ទឹកស្អាត និង ភ្លើង ក្នុងក្រុងប៉ោយប៉ែត រកចំណុចដែលបង្កឲ្យមានបញ្ហា និង ធ្វើយ៉ាងណា ពន្លឿនការដោះស្រាយ បញ្ហាខាងលើទាំងអស់នេះ ឲ្យបានឆាប់រហ័ស ជូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ដោយផ្ដោតសំខាន់ទៅលើសុខភាពនិងសុខសុវត្ថិភាពប្រជាពលរដ្ឋ ចំណែកឯបញ្ហា ក្រុមហ៊ុន បានកាយមុខផ្ទះប្រជាពលរដ្ឋ ដាក់ទុយោទឹកស្អាត សូមឱ្យក្រុមហ៊ុន ពន្លឿនការលុបនិងចាក់បេតុងដូចដើម ឲ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋត្រូវការចេញចូលក្នុងផ្ទះនិងប្រកបអាជីវកម្មដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃ។