បែកធ្លាយទៀតហើយ ឮល្បីតៗគ្នាថា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង លោក មួង ដា​រ៉ា ប្រព្រឹត្ត​អំពើ​ពុករលួយ ប្រេីជនសុីវិល អង្គុយរាប់ក្បាលឡាន ឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ចេញពីច្រកព្រំដែននាៗ ក្នុងខេត្តព្រៃវែង នៅចំណុចផ្លូវជាតិលេខ១ ភូមិវស្សាជេត ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង  ឲ្យចូលបង់លុយតាមការកំណត់ របស់ខ្លួន.

បែកធ្លាយទៀតហើយ ឮល្បីតៗគ្នាថា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង លោក មួង ដា​រ៉ា ប្រព្រឹត្ត​អំពើ​ពុករលួយ ប្រេីជនសុីវិល អង្គុយរាប់ក្បាលឡាន ឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ចេញពីច្រកព្រំដែននាៗ ក្នុងខេត្តព្រៃវែង នៅចំណុចផ្លូវជាតិលេខ១ ភូមិវស្សាជេត ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង  ឲ្យចូលបង់លុយតាមការកំណត់ របស់ខ្លួន។

 

ខេត្តព្រៃវែង: ​ប្រប្រភពពីមន្ត្រីគយ សុំមិនបញ្ចេញឈ្មោះ​នៅ​ខេត្ត​ព្រៃវែងម្នាក់ បានឲ្យដឹងថា ​លោក មួង ដា​រ៉ា ប្រើ​តួនាទី និងអំណាច ប្រមូលលុយតាមរបៀប ច្រើនរូបភាពដោយគ្មានខ្លាច​ញញើត និងអង្គភាពប្រឆាំងអំពើពុករលួយទាល់តែសោះ។

​ប្រភពបានបន្តទៀតថា រឿងអាស្រូវពុករលួយរបស់លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​ខេត្ត​ព្រៃវែង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ រីឯ លោក គុណ ញឹម  អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាវិញ ដូចជាមិនទាន់មានវិធានការនិងចំណាត់ការណាមួយមកលើលោក មួង ដារ៉ា នោះឡើយ។

​បច្ចុប្បន្ន​នេះ​លោក មួង ដា​រ៉ា បើកភ្លើងខៀវឲ្យ​មេគយ​តាម​ច្រក​ព្រំដែន​ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រៃវែង ប្រមូល​លុយ​តាមរបៀប​ពុករលួយ យ៉ាង​ពេញបន្ទុកមិនក្រែងរឯងចំពោះច្បាប់ប្រឆាំងអំពើពុកលុយនោះទេ មហាជនអ្នកការសង្ស័យថាប្រហែលជាលោកមេកុយរូបនេះមានខ្នងធំរឹងមាំ នៅ​ពីក្រោយ ចាំ​ជួយ​បិទបាំងហើយមើលទៅ ទើបបានជាលោកមិនខ្វល់នូវអ្វីទាំងអស់។

​ក្រុម​ឈ្មួញ​និង​អាជីវករ ដឹកជញ្ជូន​ទំនិញ ចេញពីប្រទេស  វៀតណាម តាម​ចតាមច្រកទ្វារភាគីព្រំដែនមួយចំនួន ដែលឆ្លងកាត់​មុខ​ស្នាក់ការ​សាខាគយ​ខេត្តព្រៃវែង បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ វស្សាជេត ឃុំរុំចេក ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បាន​បញ្ជាក់​ឲ្យដឹងថា ទោះ​បី​ពួក​គាត់​ដឹកជញ្ជូន​ទំនិញ បង់ពន្ធទំនិញនាំចូលគ្រប់ចំនួនក៏ដោយ ក៏​ចៀស​មិន​ផុត ពីការបង់លុយក្រោមតុ  តាម​ការកំណត់​របស់ លោក មួង ដា​រ៉ា នោះដែរ​។​

​ឈ្មួញ​តូចធំ ក៍ដូចជាអាជីវករ ដែល​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ និងទំនិញបង់ពន្ធ  ដែលឆ្លងកាត់​ខេត្ត​ព្រៃវែង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចូលចូលទៅកាន់រាជធានីភ្នំពេញ គឺជា​ប្រភព​ចំណូល​ដ៏​ធំ របស់លោក មួង ដា​រ៉ា ដែលជាមេគយប្រចាំខេត្តព្រៃវែង ដែលគេកំពុងតែល្បីរន្ទឿតៗគ្នា ខាង​ពុករលួយ យ៉ាងពេញទំហឹងរបស់លោក មួង ដារ៉ា មេគយដុះស្លែរូបនេះ។

​ជាចុងក្រោយសូមសំណូមពរទៅដល់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សូមមេត្តាជួយត្រួតពិនិត្យមើល នៅអំពើពុករលួយ​ របស់​លោក មួង ដា​រ៉ា
ដែលជាមេគយនៃខេត្តព្រៃវែងនេះផង ក៏ដូចជាមន្ត្រីក្រោមឱវាទដ៏ទៃទៀត ម្នាក់ៗសម្ងំស្ងាត់ឈឹង ដោយមិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​ សូមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សូមលោកជួយមានវិធានការនិងមានចំណាត់ការផងទាន។

ជុំវិញរឿងរ៉ាវមានការរិះគន់ លោក ដួង ដារ៉ា មេគយប្រចាំខេត្តព្រៃវែង បើកភ្លើងខៀវអោយមន្ត្រីក្រមឱវាទរបស់ខ្លួន ប្រព្រឹត្តអំពើពុករលួយ តម្រូវឲ្យឈ្មួញអាជីវករដឹកទំនិញពីច្រករបៀងនានានៃខេត្តព្រៃវែង បង់លុយបង្កាក់តាមការកំណត់ពីក្រុមបក្សពួករបស់ខ្លួន អង្គភាពយើងខ្ញុំមិនទន់សុំការបំភ្លឺពីប្រធានគយរូបនេះបានទេ ពីព្រោះគ្មានលេខទូរសព្ទទំនាក់ទំនង។ បើទោះបីជាយ៉ាងណាក៏ដោយអង្គភាពសារព័ត៌មានយើងខ្ញុំនៅតែរង់ចាំការបកស្រាយបំភ្លឺពីមន្ត្រីគយនៅតំបន់នោះ រៀងរាល់ម៉ោងធ្វើការតាមរបបវិជ្ជាជីវៈស្ដីអំពីច្បាប់សារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *