ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥..

ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥

ជំនួបជាមួយអ្នកសារព័ត៌មាន គឺដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានបានជួបដោយផ្ទាល់ និងបង្កើតបានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន អ្នកផលិតមាតិកាទាំងអាជីព និងមិនមែនអាជីពផ្សេងៗ ដែលនេះជាសេរីភាពយ៉ាងពេញលេញក្នុងការផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា ហើយផ្អែកលើច្បាប់ដែលបានកំណត់ និងគោរពសិទ្ធិគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ ការជួបជុំនាថ្ងៃនេះ ក៏ជាការបង្ហាញនូវការចូលរួមលើកកម្ពស់ការបើកលំហរសិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ដោយគោរពក្រមសីលធម៌ វិជ្ជាជីវៈ និងអាជីពសារព័ត៌មានកាន់តែល្អប្រសើរ ជាពិេសសរួមគ្នាខិតខំផ្សព្វផ្សាយព័ត៌មានពិត ហើយរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

រាជធានីភ្នំពេញ ល្ងាចថ្ងៃសៅរ៍ ទី៣ ឧសភា ២០២៥..

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *