លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និង ឣស់លោក លោកស្រីអភិបាលរងក្រុង នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន

លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និង ឣស់លោក លោកស្រីអភិបាលរងក្រុងបាននាំយកសម្ភារៈគ្រឿងបរិភោគជា អង្ករ មី អាវរងារ និងថវិកាមួយចំនួនជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមមនុស្សចាស់ និងលោកជំទាវ ម៉ៅ ម៉ាល័យ ផ្តល់ជូនជនវ័យចាស់ចំនួន៥៥នាក់ មកពីសង្កាត់ទាំង៥ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានសមាគមមនុស្សចាស់ និងលោកជំទាវដែលជានិច្ចកាលតែងតែគិតគូពីការរស់នៅសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជនចាស់ជរានៅមូលដ្ឋានផងដែរ។

ក្រុងប៉ោយប៉ែត,ថ្ងៃពុធ ៤ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *