ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក បានអញ្ជើញចុះពិនិត្យភូមិសាស្ត្រ ទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត..

ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក បានអញ្ជើញចុះពិនិត្យភូមិសាស្ត្រ ទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត..

ព្រឹកថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ អមដំណើរដោយឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ស្ពឺ និងប្រតិភូ បានអញ្ជើញចុះពិនិត្យភូមិសាស្ត្រ ទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត របស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ និងទីតាំងសាងសង់អាគារទីបញ្ជាការរបស់វរសេនាតូចលេខ១ ស្ថិតនៅស្ថិតនៅឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ការចុះពិនិត្យភូមិសាស្រ្តនេះ ដើម្បីឲ្យក្រុមការងារ កសាង ឈូសឆាយផ្លូវ ជីកស្រះ ដើម្បីពន្លឿនដំណេីរការកសាងទីលានហ្វឹកហ្វឺន ឲ្យស្របទៅតាមផែនការរបស់ថ្នាក់លើ ដែលប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ។

ឯកឧត្តមមេបញ្ជាការ បានបន្តថាការធ្វើទីលានហ្វឹកហ្វឺន គឺសម្រាប់ហ្វឹកហ្វឺនបាញ់គ្រាប់ពិត អាវុធថ្មើរជើង អាវុធគាំទ្រ និងសាងសង់អាគារទីបញ្ជាការ ឲ្យកងទ័ព ដើម្បីបង្កលក្ខណៈងាយស្រួល ឲ្យកងទ័ពបានថែរក្សាទីតាំងនេះ​ កុំអោយមានជនអនាធិបតេយ្យរុករាន​ ទន្ទ្រានកាន់កាប់ ព្រមទាំងឲ្យកងទ័ពបង្កបង្កើនផល និងដាំដំណាំ​ ផងដែរ។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *