លោក សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលសមាជិកសមាជិការបក្ស និងប្រជុំត្រួតពិនិត្យការងារជួសជុលផ្លូវលំក្រាលក្រួសក្រហម១ ខ្សែ ពីផ្លូវជាតិលេខ៥៦ ទៅឃុំតាផូ ស្រុកស្វាយចេក!!!

លោក សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលសមាជិកសមាជិការបក្ស និងប្រជុំត្រួតពិនិត្យការងារជួសជុលផ្លូវលំក្រាលក្រួសក្រហម១ ខ្សែ ពីផ្លូវជាតិលេខ៥៦ ទៅឃុំតាផូ ស្រុកស្វាយចេក!!!

ខេត្ត​បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារខ២៧ ចុះមូលដ្ឋានស្រុកស្វាយចេក បានអញ្ជើញជួបសំណេះសំណាលសមាជិកសមាជិការបក្ស និងដឹកនាំប្រជុំត្រួតពិនិត្យការងារជួសជុលផ្លូវលំក្រាលក្រួសក្រហម១ ខ្សែ ពីផ្លូវជាតិលេខ៥៦ ទៅឃុំតាផូ ដែលមានទទឹង ៦ម៉ែត្រ បណ្តោយប្រវែង ១១គីឡូម៉ែត្រ ដែលបានរងការខូចខាតពីគ្រោះទឹកជំនន់ក្នុងឆ្នាំ២០២២ ។

ការប្រជុំនេះមានការអញ្ជើញចូលរួម ពីលោក លឿង សុភក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក លោក ដា តឹង ក្រុមប្រឹក្សាស្រុកស្វាយចេក ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំតាផូ និងប្រធានសមាជិកសមាជិការបក្សឃុំភូមិ ។

បន្ទាប់ពីការប្រជុំ ចប់គណអធិបតីក៏បាននាំយកអំណោយ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ ជូន សមាជិក សមាជិកាបក្សឃុំភូមិ ចំនួន ១៨នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង ១ និងថវិកា ១ មុឺនរៀល ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *