លោក គាត ហ៊ុល ប្រធានគណបក្សក្រុង ដឹកនាំក្រុមការងារគណបក្សក្រុង.សង្កាត់ និងសមាគមសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពដឹកនាំដោយព្រះព្រហ្មមោលី ណយ នេត ចៅអធិការវត្តរតនៈសុខសាន្ត និងជាអនុប្រធានកិត្តិយសសមាគមសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពខេត្តបន្ទាយមានជ័យ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ
រស់នៅក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ដោយក្នុងក្នុង១គ្រួសារទទួលបានអង្ករ២០គីឡូក្រាម មី១កេសតូចត្រីខ១០កំប៉ុង ទឹកត្រី១ដប ទឹកសុទ្ធ១ដប បាយ១ប្រអប់ ពងមាន់៣០គ្រាប់ ប្រេងឆា១ដប សារុង១ និងថវិកា២០០០០រៀល
ថ្ងៃច័ន្ទ ១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។