ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ បុណ្យចូលឆ្នាំ កីឡាស៊ីហ្គេម និងបោះឆ្នោត

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ បុណ្យចូលឆ្នាំ កីឡាស៊ីហ្គេម និងបោះឆ្នោត
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការ លើកទី១២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល ទី៧ នៅនាយកដ្ឋានអង្គរក្ស។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ឯកឧត្តមប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តមអនុប្រធានសេនាធិការ ប្រធាននាយកដ្ឋានពាក់ព័ន្ធ និងស្នងការនគរបាលរាជធានី-ខេត្ត ទាំង ២៥៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *