លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ប្រជុំបែងចែកគោលដៅក្នុងវេនទី២ប្រចាំការ ការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ.ស ២០២៣!!!
ក្រុងប៉ោយប៉ែត៖នៅព្រឹកថ្ងៃ សៅរ៍១០រោច ខែ ចេត្រ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ប្រជុំបែងចែកគោលដៅក្នុងវេនទី2ប្រចាំការ ការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋនិងដាក់គោលដៅឈរជើងសំខាន់ៗងាយរងគ្រោះ និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ.ស ២០២៣ និងបានឧបត្ថម្ភថវិកា ចំនួន ៨០០,០០០រៀល ក្នុងមួយវេនៗ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏បានអំពាវនាវដល់ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់អគ្គីភ័យ ភ្លើងធូប ទៀន និងបារ៉ែតភ្លើង សូមពិនិត្យ ឱ្យបានត្រឹមត្រូវ ខ្លាចមានគ្រោះអគ្គីភ័យជាយក្សកហេតុ មុននឹងចាកចេញពីផ្ទះ ដំណើរកំសាន្តតាមទីកន្លែងនានា។សូមអរគុណ