កំហុសអចេតនា ដែលកម្ពុជាយើងពិតជាមានការសោកស្តាយខ្លាំងជាទីបំផុត

កំហុសអចេតនា ដែលកម្ពុជាយើងពិតជាមានការសោកស្តាយខ្លាំងជាទីបំផុត
h
បងប្អូនប្រជាជនកម្ពុជាជាទីគោរពស្រលាញ់រាប់អាន ឋិតក្នុងកាលៈទេសៈដ៏មហោឡារិក និងឧត្តុង្គឧត្តមនេះ ខ្ញុំព្រះករុណាខ្ញុំបាទ ចង់ឱ្យបងប្អូនយើងមេត្តាធ្វើយ៉ាងណាត្រូវតាំងចិត្ត តាំងអារម្មណ៍ឱ្យបានស្ងប់ ប្រកប ដោយស្មារតីឆន្ទៈ ទទួលខុសត្រូវខ្ពស់ សុជីវធម៌ ក្រមសីលធម៌ និងព្រមទទួលយកនូវការរិះគន់ គ្រប់រូបភាព របស់ ប្រជាជាតិឥណ្ឌូនេស៊ី ពីព្រោះថា ពេលនេះប្រព័ន្ធ Social Media របស់ យើងកំពុង ត្រូវបានវាយ លុក វាយប្រហារយ៉ាងខ្លាំងក្លា ដូចទឹកបាក់ទំនប់ពីសំណាក់ជនជាតិឥណ្ឌូនេស៊ី ពោលគឺ យើងជា ម្ចាស់ផ្ទះ បានសាងនូវកំហុសអចេតនាដ៏ធំមួយ គឺយើងបានចងទង់ជាតិ របស់ឥណ្ឌូនេស៊ីបញ្ច្រាស (ចេញទៅជាទង់ជាតិប៉ូឡូញ ????????) ????????????????????????

ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាយើង គឺពិតជាមិនចង់ ឱ្យរឿងអស់ ទាំងនេះ កើតឡើង នោះទេ យើងមានតែការសូមគោរព អភ័យទោស ដ៏ខ្ពង់ខ្ពស់ ដោយគ្មានលក្ខខណ្ឌ ជូនចំពោះ ប្រជាជាតិឥណ្ឌូនេស៊ី ទាំងមូល កម្ពុជាសូមកត់ត្រានូវចំណុច អវិជ្ជមាន និងភាពថ្លោះធ្លោយ លើកនេះ គឺជា បទពិសោធដ៏ប្រចក្សសម្រាប់កម្ពុជាឱ្យកាន់តែមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ជាងនេះបន្ថែមទៀត យើងសង្ឃឹមថា ប្រជាជាតិឥណ្ឌូនេស៊ី នឹងអភ័យទោសចំពោះប្រជាជាតិកម្ពុជាយើងប្រកបដោយភាតរភាព ក្នុងនាមជាប្រទេសក្នុងតំបន់រួមគ្នា និងមានវប្បធម៌ អរិយធម៌វ័យចំណាស់ដូចគ្នានៅតំបន់អាស៊ីអាគ្នេយ៍យើងនេះ????????????????❤️???? ។
#SEAGames2023

ជយោ ! ចំណងមិត្តភាពអាស៊ាន ????????????
ជយោ ! ចំណងមិត្តភាពឥណ្ឌូនេស៊ី-កម្ពុជា ដ៏ខ្ពង់ខ្ពស់
????????❤️????????

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *