ស្ងាត់ៗលេចឮថាជនជួញដូរគ្រឿងញៀនលោក ឃីម ចំរើនកូរ៉ាដែលគេដាក់រហ័សនាមឲ្យថាស្ដេចគ្រឿងញៀន៤ខេត្ត ត្រូវជាកូនប្រុសបង្កើតរបស់លោកឧត្តមសេនីយ៍ទោ នាង ឃីមមេបញ្ជាការកងពលតូចលេខ៤១ត្រូវបានឃើញនៅក្រៅឃុំក្រោយពីជាប់ពន្ធនាគារបានមួយដង្ហើមចង្រិត

ខេត្តឧត្តរមានជ័យ÷លោកវរសេនីយ៍ទោឃីម ចំរើនកូរ៉ា មានតួនាទីនាយរងសេនាធិការ នៃកងពលតូចថ្មើរជើងលេខ៤១ ត្រូវបានគេប្រទះឃើញនៅក្រៅឃុំប៉ុន្តែមិនដឹងថាជាកិច្ចការផ្ទៃក្នុងរបស់សាលាដំបូងខេត្តបន្ទាយមានជ័យដោះលែងឲ្យនៅក្រៅឃុំមានសេរីភាពវិញឬយ៉ាងណានោះទេ បន្ទាប់ពីបុគ្គលរូបនេះត្រូវបានចាប់ខ្លួនរួមទាំងបក្សពួកចំនួន ៤នាក់ទៀតរងការ បង្ក្រាបពីសមត្ថកិច្ចប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យដោយចោទប្រកាន់ពីបទដឹកជញ្ជូនរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាច្រើនសន្ធឹកសន្ធាប់។

បើយោងតាមប្រភពច្បាស់ការមួយបានឱ្យដឹងថាបច្ចុប្បន្នលោក ឃីម ចំរើនកូរ៉ា បានចេញនៅក្រៅឃុំយ៉ាងរំភើយ ហើយថែមទាំងមកកាន់តួនាទីចាស់ដ៏ដែល ជានាយរងសេនាធិកាកងពលតូចថ្មើជើងលេខ ៤១។

បើរំលឹកពីសាច់រឿងនេះ÷ កាលពីថ្ងៃ១៩ខែកញ្ញាឆ្នាំ២០១៨កន្លងទៅស្ថិតនៅក្នុងក្រុងសេរីសោភណ្ឌ័ខេត្តបន្ទាយមានជ័យ។សមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀនដោយធ្វើការឃាត់ខ្លួនលោកឃីមចំរើនកូរ៉ានិងបក្សពួកចំនួន៤នាក់ទៀត។
ដោយធ្វើការឹបអូសបានគ្រឿងញៀន មេតំហ្វេតាមីនWy៨៧៦០ស្មើរទម្ងន់៧៧៩៩,៩៤ក្រាម និងថ្នាំញៀនមេតំហ្វេតាមីនទឹកកកទម្ងន់១៩៩៩៥,០១ក្រាម ថ្នាំញៀនកេតាមីន៨,៥១ក្រាម ថ្នាំគ្រប់អ៊ិចស្រ្តាស៊ីទម្ងន់២,៩៦ក្រាម បូករួមអាវុធខ្លី៤ដើម និងរថយន្ដចំនួន២គ្រឿង។
ជនសង្ស័យបូករួមនិងគ្រឿងញៀន និងវត្ថុតាងខាងលើ នៅរសៀលថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៨នេះសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

ជុំវិញការដោះលែងជនសង្ស័យបញ្ហាគ្រឿងញៀនដែលមានឋានន្តរស័ក្កិថ្នាក់វរសេនីយ៍ ឈ្មោះឃីមចំរើនកូរ៉ាខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺពីលោករឿនលីណាអ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យបានទេនៅព្រឹកថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២៣នេះ ដោយទូរសព្ទខលចូលមិនមានអ្នកទទួល។
ចំណែកលោកឧត្តមសេនីយ៍ទោនាងឃីមមេបញ្ជាការកងពលតូចថ្មើរជើងលេខ ៤១
ក្រុមការងារយើងបានធ្វើការទំនាក់ទំនងដើម្បីស្រាយបំភ្លឺជុំវិញការចូលទៅកាន់មុខតំណែងសាជាថ្មីជានាយរងសេនាធិការកងពលតូចលេខ៤១របស់លោកឃីមចំរើនកូរ៉ានោះដោយលោកមិនធ្វើសេចក្តីអត្ថាធិប្បាយអ្វីច្រើនឡើយគ្រាន់តែនិយាយថាអត់មានទេអត់មានទេហើយក៏បិទទូរសព្ទទៅ។

គួរបញ្ជាក់ថា៖ជនសង្ស័យមានឋានៈធំៗតួនាទីខ្ពស់ក្នុងជួរកងទ័ពនិងមានឪពុកថ្នាក់ឧត្តមសេនីយ៍និងមានតួនាទីជាមេបញ្ជាការកងពលផងនោះប៉ុន្តែបានប្រព្រឹត្តិអំពើរទុច្ចរិតល្មើសច្បាប់គួរឲ្យភ័យខ្លាចខណៈដែលការចាប់ហើយនិងដោះលែងឲ្យនៅក្រៅឃុំត្រូវបានគេមើលឃើញថាមានលក្ខណៈពិសេសពេកហើយបើប្រៀបធៀបជាមួយជនទន់ខ្សោយក្រីក្រ។ដោយសំអាងទៅលើមហាជនបានអះអាងថាឃើញជនសង្ស័យខាងលើនេះនៅក្រៅឃុំយ៉ាងហ៊ីហាទៅវិញ។ គួររំលឹកផងថាកន្លងមកនាយឧត្តមសេនីយ៍ហ៊ុនម៉ាណែតធ្លាប់មានប្រសាសន៍ថាបើមានមន្ត្រីយល់ធាណាពាក់ព័ន្ធ
និងគ្រឿងញៀនត្រូវបណ្ដេញចេញពីជួរកងទ័ពដោយគ្មានការយោគយល់។

ជាទូទៅប្រសិនបើនិតិវិធីធូររលង់ឬចំណាត់ការរបស់មន្ត្រីយុត្តិធម៌ឬអ្នកអនុវត្តច្បាប់មានភាពមិនប្រក្រតីទោះបីជំនាញរបស់ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ស្ថាប័ននានាដែលពាក់ប័ន្ធពិសេសរាជរដ្ឋាភិបាលកម្ពុជាមានថ្នាក់ដឹកនាំកំពូលប្រឹងប្រែងយ៉ាងណាក៍មិនអាចកំចាត់ឬសំអាតរឿងគ្រឿងញៀននេះបានរលូនឡើង។

ពាក់ព័ន្ធករណីខាងលើនេះមហាជនស្នើដល់សម្ដេចក្រឡាហោមសខេងជាពិសេសសម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលជួយពិនិត្យមើលលើករណីមិនប្រក្រតីខាងលើនេះផងទាន៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *