លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រឈូសឆាយផ្លូវ ៥២០ម៉ែត្..រ

នៅថ្ងៃអាទិត្យ ២ កើត ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣
——————
– លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ជាប្រធានគណៈកម្មធិការគណបក្សប្រជាជនក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារគណបក្ស និង ក្រុមការងារគណបក្សសង្កាត់ផ្សារកណ្តាល ភូមិគីឡូលេខ៤ ចុះនាំយកគ្រឿងចក្រផ្ទាល់ខ្លួនរបស់លោក ផ្ទាល់ជួយធ្វើការឈូសឆាយ កៀរកិនសម្រួលផ្លូវក្រាលថ្មមិចមួយខ្សែប្រវែង ៥២០ម៉ែត្រ ប្រើថ្មមិចអស់ចំនួន ១៤ឡានធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោក ជំទាវ ម៉ៅម៉ាឡៃ កែ គឹមយ៉ានតាមរយៈឯកឧត្តម ឡាយ គឹមលី នាយកខុទ្ទកាល័យ ឯកឧត្តម កែ គឹមយ៉ាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្សារកណ្តាល និង ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋនៅចំណុចខាងជើងជាប់ភោជនីយដ្ឋាន ស្រះត្រជាក់ចិត្តថ្មី ក្នុងក្រុមទី៤ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សូមអរគុណ!

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *