រដ្ឋបាលខេត្តបន្ទាយមានជ័យ ទទួលជំនួបជាមួយប្រតិភូអង្គការអន្តរជាតិទេសន្តប្រវេសន៍ IOM មកពីសាធារណរដ្ឋប្រជាធបិតេយ្យប្រជាមានិតឡាវ !!



!
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលជួបជាមួយប្រតិភូអង្គការអន្តរជាតិទេសន្តប្រវេសន៍ IOM មកពីសាធារណរដ្ឋប្រជាធបិតេយ្យប្រជាមានិតឡាវ ដេីម្បីសិក្សាពីការអនុវត្តល្អលេីសេវាសម្របសម្រួល និងគាំទ្រដល់ពលករចំណាកស្រុក នៅសាលប្រជុំ (ខ) រដ្ឋបាលខេត្តបន្ទាយមានជ័យ ។
បន្ទាប់ពី ជំនួបប្រជុំ នៅ សាលប្រជុំរដ្ឋបាលខេត្តរួចមក ប្រតិភូអង្គការអន្តរជាតិទេសន្តប្រវេសន៍ IOM បានបន្ត ដំណើរ ជាមួយក្រុមការងារ ខេត្ត ដឹកនាំដោយ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ចុះ ទស្សនកិច្ចនៅ ច្រកទ្វា អន្ដរជាតិ ប៉ោយប៉ែត ព្រមទាំងបាន ជំនួបប្រជុំ នៅ មជ្ឈមណ្ឌល សំចត ប៉ោយប៉ែត និងចុះ ត្រួតពិនិត្យ អាគារ ដែលកំពុង សាងសង់ នៅចំណុចមុខ មជ្ឈមណ្ឌល សំចត ប៉ោយប៉ែត ផងដែល ៕