គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន ណេង..

ខេត្កំពង់តចាម÷រសៀលថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាធិការទី ៤នៃរដ្ឋសភា តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាអតីតអភិបាលខេត្តកំពង់ចាម និងខេត្តស្វាយរៀង ដែលទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក. ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦ៈ២៥ នាទីល្ងាច ក្នុងជន្មាយុ ៧២ ឆ្នាំ ដោយជំងឺបេះដូង និងនាំយកនូវលិខិតចូលរួមមរណទុក្ខរបស់គណ:អចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជូនលោកជំទាវ លាង វួចឆេង ហ៊ុន ណេង នៅគេហដ្ឋានសព ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *