សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញប្រកាសព្រះរាជសារព្រះមហាក្សត្រ ដែលប្រទានគោរមងារដល់ព្រឹទ្ធាចារ្យ ហ៊ុន ណេង ជា «សម្ដេចឧត្ដមទេពញាណ» ក្នុងពិធីបុណ្យសព..

នៅវេលាម៉ោងប្រមាណ ៩៖៣០នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្រ្តីព្រះបរមរាជវាំង បានអញ្ជើញទៅប្រកាសព្រះរាជសារព្រះមហាក្សត្រ ក្នុងការប្រទានគោរមងារដល់ព្រឹទ្ធចារ្យ ហ៊ុន ណេង ជា «សម្ដេចឧត្ដមទេពញាណ» ក្នុងពិធីបុណ្យសពនៅខេត្តកំពង់ចាម។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ បានចេញព្រះរាជក្រឹត្យមួយតែងតាំង លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសសម្ដេចតេជោ ហ៊ុន សែន ជា «សម្ដេចឧត្ដមទេពញាណ»។

លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

សពរបស់លោកពេលនេះ ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពលោកនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *