សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្ដីសុខនៅប្រាសាទភ្នំបាណន់
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង និងលោកជំទាវ ញ៉ែម សាខន សខេង អញ្ជើញជាអធិបតី ក្នុងពិធីបួងសួងសុំសេចក្ដីសុខ នៅប្រាសាទភ្នំបាណន់ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ ។
សម្ដេចក្រឡាហោម និងលោកជំទាវ បានប្រារព្ធពិធីបួងសួងសុខសេចក្ដីសុខនៅប្រសាទបាណន់ជារៀងរាល់ឆ្នាំ រួមទាំងនៅរៀងរាល់រដូវកាលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ក្នុងវរោកាសប្រកបដោយសិរីសួស្ដីនោះ សម្ដេច និងលោកជំទាវ តែងបានឧទ្ទិសបួងសួងគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធក្នុងលោក ពិសេសបារមីប្រាសាទភ្នំបាណន់ ជួយអភិបាលរក្សាព្រះរាជាណាចក្រកម្ពុជា បន្តប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។