កិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៣ !!!
ក្រុងប៉ោយប៉ែត ៖ នៅព្រឹក ,ថ្ងៃពុធ ៣ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង បានដឹកនាំក្រុមការងារ មន្ត្រីរដ្ឋបាលក្រុង អញ្ជើញចូលរួម កិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ដោយមាន លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុង និង លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ជាគណៈអធិបតី ក្នុង កិច្ចប្រជុំសាមញ្ញលើកទី៤៩អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ។
កិច្ចប្រជុំក្រុមប្រឹក្សាក្រុងប៉ោយប៉ែត នាព្រឹកនេះប្រារព្ធឡើង នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែតដោយមានការអញ្ជើញចូលរួមពី សមាជិកសមាជិកាក្រុមប្រឹក្សាក្រុង • លោក លោកស្រី អភិបាលរងក្រុង • នាយក-នាយករងរដ្ឋបាល • លោកប្រធាននិងអនុប្រធានការិយាល័យ អង្គភាពជុំវិញក្រុង។