លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលមានស្នាដៃ…
(បន្ទាយមានជ័យ)÷ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៣ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ថ្នាក់អគ្គបញ្ជាការ ប្រចាំឆ្នាំ២០២២ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលមានស្នាដៃ ។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង០៧ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង០៩ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តផងដែរ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានថ្លែងនូវការកោតសរសេីរដល់អាវុធហត្ថទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចបានល្អ រហូតទទួលបានការកោតសរសេីរពីថ្នាក់ដឹកនាំ ។
នាឱកាសនេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានធ្វើការជំរុញណែនាំដល់នាយទាហាន នាយទាហានរងទាំងអស់ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែល្អបន្ថែមទៀត និងបន្តការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន បង្ក្រាបរាល់បទល្មើសដែលកេីតមានផងដែរ ។
សូមបញ្ជាក់ផងដែរថា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តដែលមានស្នាដៃទទួលបានប័ណ្ណសរសើរ លិខិតសរសើរ អគ្គបញ្ជាការ មានចំនួន ៣៣នាក់ ក្នុងនោះប័ណ្ណសរសើរចំនួន១៧នាក់ និងលិខិតសរសើរចំនួន១៦នាក់ ៕