លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង និងស្តាប់ការណែនាំ របស់ក្រុមការងារសវនករ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង និងស្តាប់ការណែនាំ របស់ក្រុមការងារសវនករ
==============
(ខេត្តបន្ទាយមានជ័យ):នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២៣ បានរៀបចំពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិឆ្ឆេទឆ្នាំ២០២២និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករងសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ។ ពិធីនេះ មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ទាំងអស់ លោកនាយការិយាល័យទាំង៣១ លោកអធិការនគរបាល ស្រុក ក្រុងទាំង០៩ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង០៤ និងលោកនាយប៉ុស្តិ៍ទាំង៦៧ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើសេចក្តីរាយការណ៍ និគោរពអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជារដ្ឋបាលខេត្ត កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនគណបក្សនយោបាយ ក៏ដូចជាប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី ២៥ ខែ កក្តដា ឆ្នាំ២០២៣ កន្លងទៅនេះ បានល្អប្រសើរ ធ្វើដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ មានតម្លាភាព គ្មានអំពើហឹង្សា ការគម្រាមកំហែងនោះឡើយ។

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្ម បានថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងអំឡុងពេលទាំងមុនការបោះឆ្នោតនិងក្រោយការបោះឆ្នោត ដែលឲ្យការងារបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ មានតម្លាភាព គ្មានអំពើហឹង្សា ការគម្រាមកំហែងនិងអំពើចលាចលណាមួយកើតឡើងក្នុងខេត្តនេះ ។

លោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ បានបញ្ជាក់ថាការចុះធ្វើសវនកម្មនេះ ក្នុងគោលបំណងទី១-ដោយផ្តោតសំខាន់ពិនិត្យបញ្ជីគ្រប់គ្រងមន្ត្រីនគរបាលជាតិយើង នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនេះចាប់ពីស្នងការដ្ឋាន រហូតដល់ អធិការដ្ឋាន នគរបាលក្រុង ស្រុកទាំង០៩និងវរសេនាតូច ការពារព្រំដែនគោកទាំង០៤ មានកម្លាំងជាក់ស្តែងប៉ុន្មានពិតប្រាកដ និងមានបញ្ហាប្រឈមអ្វីខ្លះ ដើម្បីក្រសួងងាយស្រួលមានវិធានការបន្ថែមឬបន្ថយ. ទី០២-ហិរញ្ញវត្ថុ និងទី០៣-ការគ្រប់គ្រងទ្រព្យសប្បត្តិរដ្ឋ ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *