លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងាររដ្ឋបាលក្រុងសង្កាត់តម្លើងបង្គោលលើកស្លាកឈ្មោះផ្លូវ.!!
!
ក្រុងប៉ោយប៉ែត៖ នាថ្ងៃព្រហស្បតិ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលក្រុងប៉ោយប៉ែត បានរៀបចំតម្លើងបង្គោលលើកស្លាក(ឈ្មោះផ្លូវកំណត់ដោយរដ្ឋបាលក្រុង និងលេខផ្លូវកំណត់ដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន) ក្នុងក្រុងប៉ោយប៉ែត ដែលឧបត្ថម្ភថវិកាដោយលោក យ៉ាង គីមហ៊ុយ និងភរិយាជាអាជីវករ។
ផ្លូវសំខាន់ៗក្នុងក្រុងប៉ោយប៉ែតត្រូវបានកំណត់ជាលេខ និងឈ្មោះដើម្បីងាយសម្គាល់ និងងាយហៅឈ្មោះផ្លូវ ហើយនៅពេលខាងមុខក្រុមការងារនឹងបោះបង្គោលលើកស្លាកបង្ហាញឈ្មោះគ្រប់ផ្លូវទាំងអស់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
រួមគំនិត រួមចំណែកកែលម្អរៀបចំ អភិវឌ្ឍក្រុងរបស់យើងឲ្យមានសោភ័ណភាពកាន់តែប្រសើរឡើងឈានទៅមុខប្រែក្លាយជាទីក្រុងឆ្លាតប្រកបដោយចីរភាព៕