​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​អញ្ជើញ​ដឹកនាំ​កងកម្លាំង​ចុះ​ជួប​សំណេះសំណាល និង​បិទ​ផ្សាយ​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង របស់​អង្គភាព​ស្នងការដ្ឋាន ការិយាល័យ អធិការដ្ឋាន​ដល់​អាជីវករ ក្នុង​ផ្សារ​ចំនួន​២ ក្រុង​សិរិ​សោភ័ណ​

បន្ទាយមានជ័យ​: នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ដឹកនាំ​កងកម្លាំង​ចុះ​ជួប​សំណេះសំណាល និង​បិទ​ផ្សាយ​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង របស់​អង្គភាព​ស្នងការដ្ឋាន ការិយាល័យ​ជំនាញ​និង អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ ក្នុង​ផ្សារ​សិរីសោភ័ណ និង​ផ្សារ​ថ្មី ក្រុង​សិរិ​សោភ័ណ និង​បន្ត​បិទ​ផ្សាយ​គ្រប់​អអិការដ្ឋាន​នគរបា​ល​ក្រុងស្រុក​ទាំង ៩ ក្នុង​ខេត្ត​បន្ទាយមានជ័យ ។​

​ការចុះ​បិទ​ផ្សាយ​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​ឧត្តមសេនីយ៍​ស្នងការ​រង នគរបាល​សណ្តាប់ធ្នាប់ ព្រហ្មទណ្ឌ អត្តសញ្ញាណប័ណ លោកនាយ​ការិយាល័យ​ជំនាញ​អត្តសញ្ញាណប័ណ បង្រា​រ បង្រា​ប ពន្លត់អគ្គីភ័យ លោក​អធិការ​នគរបាល​ក្រុង​សិរីសោភ័ណ អាជ្ញាធរ​ក្រុង និង​មន្រី​ពាក់ព័ន្ធ​ជាច្រើនរូប ។​

​គោលបំណង​នៃ​ការចុះ​បិទ​ផ្សាយ​លេខ​ទំនាក់ទំនង របស់​អង្គភាព​ស្នងការដ្ឋាន ការិយាល័យ​ជំនាញ និង​លេខ​ទំនាក់ទំនង​របស់​អង្គភាព​អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក នេះ​ធ្វើឡើង​ដើម្បី​ជា​ផលប្រយោជន៍​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​បងប្អូន​អាជីវករ​ដែល​លក់ដូរ​ក្នុង​ផ្សារ សូម​រាយការណ៍​តាម​លេខ​ទំនាក់ទំនង​ដែល​បាន​បិទ​ផ្សាយ ឱ្យទាន់​ពេលវេលា ដើម្បី​មាន​ភាពងាយស្រួល សម្រាប់​នគរបាល​យើងខ្ញុំ បង្ការ បង្ក្រាប ទប់​ស្តាប់ រាល់​បទល្មើស​កើតឡើង​ជា​យថាហេតុ​ទាន់ពេលវេលា ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *