លោក គាត ហ៊ុល អភិបាលក្រុងប៉ោប៉ែត រួមដំណើរដោយលោក អភិបាលរងក្រុង បានអញ្ជើញដឹកនាំក្រុមកាងារ រដ្ឋបាលក្រុងចុះពិនិត្យមើលការតម្លើងស្លាកសញ្ញាសម្គាល់លេខផ្លូវក្នុងទីប្រជុំជន

លោក គាត ហ៊ុល អភិបាលក្រុងប៉ោប៉ែត រួមដំណើរដោយលោក អភិបាលរងក្រុង បានអញ្ជើញដឹកនាំក្រុមកាងារ រដ្ឋបាលក្រុងចុះពិនិត្យមើលការតម្លើងស្លាកសញ្ញាសម្គាល់លេខផ្លូវក្នុងទីប្រជុំជន និងកំណត់ទីតាំងចំណុចចាប់ផ្តើមគ្រោងរៀបចំផ្លូវថ្មើជើង ផ្លូវសម្រាប់ជនពិការ និងផ្លូវកង់តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត។ ផែនការជំហានចាប់ផ្តើមដំបូងអាចគ្រោងនឹងរៀបចំប្រវែងចន្លោះពី៥០០-១,០០០ម៉ែត្រ ដោយផ្តើមចាប់ពីរង្វង់មូលព្រះនារាយណ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតឆ្ពោះមកខាងកើត។

ចូលរួមរៀបចំប្រែក្លាយទីក្រុងរបស់យើងទាំងអស់គ្នាទៅជាទីក្រុងឆ្លាតគួរឲ្យចង់រស់នៅ ទីក្រុងអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

ថ្ងៃអង្គារ ៥ កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *