សមត្ថកិច្ចនគរបាលបន្តសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រួតពិនិត្យចល័តបង្ការទប់ស្កាត់និងបង្រ្កាប បទ ល្មើសគ្រឿងញៀននិងសារធាតុគីមីផ្សំគ្រឿងញៀនតាមដងផ្លូវ..

សមត្ថកិច្ចនគរបាលបន្តសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រួតពិនិត្យចល័តបង្ការទប់ស្កាត់និងបង្រ្កាប បទ ល្មើសគ្រឿងញៀននិងសារធាតុគីមីផ្សំគ្រឿងញៀនតាមដងផ្លូវ៖
————
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៩និង​៣០នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និ មល ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងផែន សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធសរុប ៥៣នាក់ មានកងរាជអាវុធហត្ថខេត្តនិងស្រុកសំពៅលូន កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកសំពៅលូន អនុវត្តត្រួតពិនិត្យ ចល័តបង្ការទប់ស្កាត់ និងបង្ក្រាបទល្មើស​គ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ចំនួន២គោលដៅគឺ៖
គោលដៅទី១ត្រង់ចំណុចផ្លូវលេខ ៥៧B ក្រុមទី៤ ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះ ៖
-លើរថយន្តសរុបចំនួន១៦៣គ្រឿងមនុស្ស២២២នាក់ស្រី៥៤និងម៉ូតូ៣២គ្រឿង មនុស្ស៣៥នាក់ស្រី១៥នាក់ ។
-គោលដៅទី២៖ត្រង់ចំណុចផ្លូវលេខ៥៩ ក្រុមទី៥ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង វេលាម៉ោង ១៣និង៣០នាទី លើរថយន្តចំនួន ១១៤គ្រឿង មនុស្ស១៣០នាក់ ស្រី៣៥នាក់ និងម៉ូតូ២៥គ្រឿង មនុស្ស៣៣នាក់ ស្រី០៩នាក់។
-ជាលទ្ធផលពីគោលដៅសរុប ២៧៧គ្រឿង មនុស្ស​៣​៥២នាក់ ស្រី៨៩នាក់ ម៉ូតូ៥៧គ្រឿង មនុស្ស៦៨នាក់ ស្រី២៤នាក់។
បានធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោមជាអ្នកបេីករថយន្តនិងអ្នកបើកបរម៉ូតូសរុប ៥២នាក់(ប្រើប្រាស់តេស្តចំនួន៥២តេស្ត)ក្នុងនោះសមត្ថកិច្ចបានរកឃើកអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៤នាក់ (ប្រុស)ជាអ្នកបើកបរម៉ូតូ ០៣នាក់ អ្នករួមដំណើរ ០១នាក់ មានផ្ទុកសារធាតុញៀន និងបានកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់៕(រូបភាពផែនការងារប្រឆាំងគ្រឿងញឿន/និមល)By kosal!

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *