លោកឧត្តមសេនីយ៍ទោ សាត គឹមសាន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិ ភាគ (RBC)លើកទី១ នៅខេត្តច័ន្ទបុរីនៃព្រះរាជាណាចក្រថៃឡង់ដ៏..
——–
ថ្ងៃទី២៩និងទី៣០ ខែមេសា ឆ្នាំ២០២៤លោកឧត្តម សេនីយ៍ទោ សាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RB C) លើកទី១ រវាងកងបញ្ជាការការ ពារព្រំដែនច័ន្ទបុរី-ត្រាត នៃព្រះ រាជាណាចក្រថៃឡង់ដ៏ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៥កងទ័ពជើងគោក នៃព្រះរា ជាណាចក្រកម្ពុជា ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តធ្វេីឡើងនៅ សណ្ឋាគារញ្ញត្រាវើលឡូត (New Travel Lodge) ស្រុកមឿងច័ន្ទបុរី ខេត្តច័ន្ទបុរី ព្រះរាជាណា ចក្រថៃឡង់ដ៏។
កាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០២៤នៅទីកន្លែងនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ក៏បានអញ្ជេីញចូលរួមប្រជុំផងដែរ ក្នុងក្រុមលេខាគណៈ កម្មាធិ ការព្រំដែនថ្នាក់ភូមិភាគ ហេីយថ្ងៃនេះគឺជាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) លើកទី១ រវាងកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃឡង់ដ៏ ជាមួយបញ្ជាការដ្ឋាន យោធភូមិភាគទី៥ កងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងលោកឧត្តមនាវីទោ សមរភូមិ ចាន់ថូ មេបញ្ជាការ កងបញ្ជាការការពារព្រំដែន ច័ន្ទបុរី-ត្រាត។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំតាមបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ ថ្នាក់ដឹកនាំនៃកងកម្លាំងប្រដាប់អាវុធនៃខេត្ត បាត់ដំបង ពោធិ៍សាត់និងប៉ៃលិន បានអញ្ជេីញចូលរួម ហើយកិច្ចប្រជុំក៏ត្រូវបានបិទបញ្ចប់នាថ្ងៃនេះដែរ ៕(រូបភាពខ្លឹមសារអង្គភាពយោ ធា/ នគរបាល )By kosal!