ដោយសារឥទ្ធិពលនៃគ្រឿង​ញៀន​កូនប្រុសបង្កេីតហ៊ានដុតបំផ្លាញលំនៅដ្ឋានរបស់ម្តាយចោល..

ដោយសារឥទ្ធិពលនៃគ្រឿង​ញៀន​កូនប្រុសបង្កេីតហ៊ានដុតបំផ្លាញលំនៅដ្ឋានរបស់ម្តាយចោល៖

Processed with Rookie Cam


——-
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០​២៤ វេលាម៉ោង ១១និង​១០នាទីព្រឹក​នៅ ចំណុចក្រុមទី១ ភូមិកូនខ្លុង ឃុំព្រៃ តូច ស្រុកមោងឫស្សី ខេត្តបា​ត់ ដំបង មានករណីធ្វើឱ្យខូចខាត​ដោយចេតនាមានស្ថានទម្ងន់ទោ​ស មួយ បានកើតឡើងបង្កដោយជនសង្ស័យឈ្មោះ សុង ហ៊ាង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅចំណុចកើតហេតុ (ត្រូវជាកូនបង្កេីត) បានធ្វើសកម្មភាពដុ-តផ្ទះរបស់ម្តាយបង្កើតខ្លួនឈ្មោះ សោម រួម អាយុ​៦៨ ឆ្នាំ ទីលំនៅចំណុចកើត ហេតុ បណ្តាលឱ្យឆេះផ្ទះទាំងស្រុង ដែលផ្ទះនោះទំហំ ៤x៥ ធ្វើអំពីឈើ ដំ​បូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ក្រាលក្ដា និងឆេះសម្ភារះប្រើប្រាស់មួយចំនួន។

បន្ទាប់ពីទទួលបានព័ត៌មាន នៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤​ក្រោមបទ​បញ្ជារបស់លោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃ​ ស្នងការដ្ឋាននគរ បាលខេត្តបាត់​ដំ​បងនុងលោកឧត្តមសេនីយ៍ត្រី​លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារន​គរ​ បាលព្រហ្មទ័ណ្ឌ​ លោកវរសេ​នីយ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរ​បាល​ ស្រុកមោងឫស្សី​បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច រួមជាមួយកម្លាំងផ្នែកនគរបាលយុត្តិ ធម៌ នៃអធិការដ្ឋាននគរបាលស្រុកធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើរួចបញ្ជូនមកអធិ​ការដ្ឋាននគរ បាលស្រុកមោងឫស្សីដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំពោះមូលហេតុជនដែលឈានទៅដល់ករណីដុតបំផ្លាញនេះគឺសង្ស័យបានសារភាពថា​ រូបគេសុំប្រាក់ម្តាយចំនួន១៥ម៉ឺនរៀល តែម្ដាយមិនឱ្យ ក៏ខឹងហើ​យដុតផ្ទះម្តាយដែលខ្លួនរស់នៅជាមួយចោលតែម្ដង​ ហេីយពេលឃាត់ខ្លួនសមត្ថកិច្ចពិនិត្យឃេីញថា​ ជនសង័្ស​យមានវិជ្ជមានគ្រឿងញៀននៅក្នុងខ្លួនផង ៕(រូបភាពនគរបាលស្រុកមោងឫស្សី)By kosal!

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *