នគរបាលស្រុកថ្មគោលបង្រ្កាបករណីហិ-ង្សាដោយចេតនាឃាត់ខ្លួនមុខសញ្ញាចំនួន០៥នាក់អនុវត្តតាមច្បាប់..
———


សូមបញ្ជាក់ជូនថាកាលពីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៤ វេលាម៉ោង០៨និង៣០នាទីសមត្ថកិច្ចនគរបាលបានទទួលបណ្ដឹងពីជនរងគ្រោះពីឈ្មោះ ហុីង សុីអៀង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្ដឹងទៅលើជន សង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុមមានគ្នាប្រហែល១០នាក់ ជិះម៉ូតូប្រហែល ០៥គ្រឿង បានធ្វើ សកម្មភាពកាប់មកលើខ្លួនបណ្ដាលឱ្យរងរបួសត្រង់ខ្នង និងកាប់ម៉ូតូបណ្តាលឱ្យខូចខាត០១គ្រឿងម៉ាកហុងដាឌ្រីមនាវេលាម៉ោង០០និង២៥នាទី ឈានចូលថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៤ នៅចំណុចក្រុមទី០៨ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រោយទទួលពាក្យបណ្តឹងនិងស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគី រួមជាមួយកម្លាំងជំនាញការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង ធ្វើការស៊ើបអង្កេតស្រាវ ជ្រាវ រហូតដល់ឃាត់ខ្លួននិងដកហូតកាំ-បិ-តចំនួន ០២ ដេីម។
នៅពេលធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួននិងបក្ខពួកមានគ្នាប្រហែល ១០នាក់ពិតជាបានធ្វើប្រើប្រាស់កាំ-បិ-ត កា-ប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន៕(រូបភាពនគរ បាលស្រុកថ្មគោល)By kosal!