បែកធ្លាយទៀតហើយ ឮល្បីតៗគ្នាថា ប្រធានការិយាល័យគយខេត្តព្រៃវែង លោក មួង ដារ៉ា ប្រព្រឹត្តអំពើពុករលួយ ប្រេីជនសុីវិល អង្គុយរាប់ក្បាលឡាន ឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ចេញពីច្រកព្រំដែននាៗ ក្នុងខេត្តព្រៃវែង នៅចំណុចផ្លូវជាតិលេខ១ ភូមិវស្សាជេត ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឲ្យចូលបង់លុយតាមការកំណត់ របស់ខ្លួន។
ខេត្តព្រៃវែង: ប្រប្រភពពីមន្ត្រីគយ សុំមិនបញ្ចេញឈ្មោះនៅខេត្តព្រៃវែងម្នាក់ បានឲ្យដឹងថា លោក មួង ដារ៉ា ប្រើតួនាទី និងអំណាច ប្រមូលលុយតាមរបៀប ច្រើនរូបភាពដោយគ្មានខ្លាចញញើត និងអង្គភាពប្រឆាំងអំពើពុករលួយទាល់តែសោះ។
ប្រភពបានបន្តទៀតថា រឿងអាស្រូវពុករលួយរបស់លោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ រីឯ លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាវិញ ដូចជាមិនទាន់មានវិធានការនិងចំណាត់ការណាមួយមកលើលោក មួង ដារ៉ា នោះឡើយ។
បច្ចុប្បន្ននេះលោក មួង ដារ៉ា បើកភ្លើងខៀវឲ្យមេគយតាមច្រកព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ប្រមូលលុយតាមរបៀបពុករលួយ យ៉ាងពេញបន្ទុកមិនក្រែងរឯងចំពោះច្បាប់ប្រឆាំងអំពើពុកលុយនោះទេ មហាជនអ្នកការសង្ស័យថាប្រហែលជាលោកមេកុយរូបនេះមានខ្នងធំរឹងមាំ នៅពីក្រោយ ចាំជួយបិទបាំងហើយមើលទៅ ទើបបានជាលោកមិនខ្វល់នូវអ្វីទាំងអស់។
ក្រុមឈ្មួញនិងអាជីវករ ដឹកជញ្ជូនទំនិញ ចេញពីប្រទេស វៀតណាម តាមចតាមច្រកទ្វារភាគីព្រំដែនមួយចំនួន ដែលឆ្លងកាត់មុខស្នាក់ការសាខាគយខេត្តព្រៃវែង បណ្តោយផ្លូវជាតិលេខ១ ភូមិ វស្សាជេត ឃុំរុំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានបញ្ជាក់ឲ្យដឹងថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញ បង់ពន្ធទំនិញនាំចូលគ្រប់ចំនួនក៏ដោយ ក៏ចៀសមិនផុត ពីការបង់លុយក្រោមតុ តាមការកំណត់របស់ លោក មួង ដារ៉ា នោះដែរ។
ឈ្មួញតូចធំ ក៍ដូចជាអាជីវករ ដែលដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធ ដែលឆ្លងកាត់ខេត្តព្រៃវែងតាមបណ្តោយផ្លូវជាតិលេខ១ ចូលចូលទៅកាន់រាជធានីភ្នំពេញ គឺជាប្រភពចំណូលដ៏ធំ របស់លោក មួង ដារ៉ា ដែលជាមេគយប្រចាំខេត្តព្រៃវែង ដែលគេកំពុងតែល្បីរន្ទឿតៗគ្នា ខាងពុករលួយ យ៉ាងពេញទំហឹងរបស់លោក មួង ដារ៉ា មេគយដុះស្លែរូបនេះ។
ជាចុងក្រោយសូមសំណូមពរទៅដល់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមមេត្តាជួយត្រួតពិនិត្យមើល នៅអំពើពុករលួយ របស់លោក មួង ដារ៉ា
ដែលជាមេគយនៃខេត្តព្រៃវែងនេះផង ក៏ដូចជាមន្ត្រីក្រោមឱវាទដ៏ទៃទៀត ម្នាក់ៗសម្ងំស្ងាត់ឈឹង ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ សូមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមលោកជួយមានវិធានការនិងមានចំណាត់ការផងទាន។
ជុំវិញរឿងរ៉ាវមានការរិះគន់ លោក ដួង ដារ៉ា មេគយប្រចាំខេត្តព្រៃវែង បើកភ្លើងខៀវអោយមន្ត្រីក្រមឱវាទរបស់ខ្លួន ប្រព្រឹត្តអំពើពុករលួយ តម្រូវឲ្យឈ្មួញអាជីវករដឹកទំនិញពីច្រករបៀងនានានៃខេត្តព្រៃវែង បង់លុយបង្កាក់តាមការកំណត់ពីក្រុមបក្សពួករបស់ខ្លួន អង្គភាពយើងខ្ញុំមិនទន់សុំការបំភ្លឺពីប្រធានគយរូបនេះបានទេ ពីព្រោះគ្មានលេខទូរសព្ទទំនាក់ទំនង។ បើទោះបីជាយ៉ាងណាក៏ដោយអង្គភាពសារព័ត៌មានយើងខ្ញុំនៅតែរង់ចាំការបកស្រាយបំភ្លឺពីមន្ត្រីគយនៅតំបន់នោះ រៀងរាល់ម៉ោងធ្វើការតាមរបបវិជ្ជាជីវៈស្ដីអំពីច្បាប់សារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។