អង្គភាពអេចវីឣិនឣិន(HVNN)និងអង្គភាពកាសែត(នគរយស) យើងខ្ញុំសូមធ្វើការឆ្លើយតប និងបដិសេធទាំងស្រុងចំពោះអាខោនហ្វេសប៊ុកឈ្មោះហ៊ុន ហាក់
ដែលបានចោទប្រកាន់មកក្រុមការងារយើងខ្ញុំដែលគ្មានមូលដ្ឋានច្បាស់លាស់
ខេត្តប៉ៃលិន÷នៅព្រឹកថ្ងៃទី ១១ ខែឧសភាឆ្នាំ ២០២៣ក្រុមការងារអង្គភាព(HVNN TVOnline)និងអង្គភាពកាសែត(នគរយស)យើងខ្ញុំសូមបដិសេធនិងច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់អាខោន facebook ឈ្មោះហ៊ុនហាក់ ដែលបានចោទប្រកាន់មកលើអង្គភាពយើងខ្ញុំ ក្នុងគោលបំណងបង្អាប់បង្អោននិងមានចេតនាឱ្យមហាជនមានការភាន់ច្រឡំ និងរើសអើងក្នុងចេតនាទុច្ចរិត។
បើយោងទៅតាមសំណេរដែលបានសរសេរនិងបង្ហោះតាមបណ្ដាញសង្គមfacebook ឈ្មោះ ហ៊ុន ហាក់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដែលមានខ្លឹមសារថា>>មិនដឹងជាសារព័ត៌មានអីអញ្ចឹងទេ មកសុំលុយគេ គេឲ្យតិចខឹង ហើយចាប់ផ្ដើមឡាយដោយនិយាយថា កាស៊ីណូមានខ្មែរចូល។ ចង់សួរថាបើកកាស៊ីណូសំរាប់ឲ្យបរទេសមកធ្វើការងារឬ គាត់មានដឹងទេថា អាជ្ញាប័ណ្ណកាស៊ីណូមានតម្លៃប៉ុន្មាន ហើយការបង់ពន្ធចូល គ ល ក អស់១ខែប៉ុន្មាន ហេតុអ្វីបានជាមកដាក់កំណត់ទារលុយ គាត់មានដឹងឬទេថា ក្នុងខេត្តក៏មានមន្ទីរព័ត៌មានដែរ គេមិនដែលចេះមករញ៉េរញ៉ៃ ដូចក្រុមគាត់ឯងទេ គេមានវិជ្ជាជីវគេត្រឹមត្រូវ ក្រុមគាត់ឯងនេះធ្វើឲ្យបាក់មុខបាក់មាត់សារព័ត៌មាន ដែលគេប្រឹងដើម្បីសង្គមជាតិអស់ហើយ និយាយមិនអស់ទេ ចង់ប្រាប់ថា មិនពេញចិត្ត។
>> អង្គភាពសារព៌តមានយើងសូមមានជាចម្ងល់ថា តើម្ចាស់អាខោន facebook ឈ្មោះ ហ៊ុន ហាក់ ថាត្រង់ចំណុចអ្នកសារព័ត៌មានមកសុំលុយនៅពេលខាងកាស៊ីណូឲ្យលុយតិចខឹង ហើយផ្សាយ តើមូលហេតុអ្វីបានជាចាំបាច់ឱ្យលុយ ទៅអ្នកសារព័ត៌មាន ឬមួយក្រុមហ៊ុនកាស៊ីណូមួយនេះមានដំបៅ ដោយមិនអនុវត្តទៅតាមគោលការណ៍របស់ក្រសួងបានណែនាំ ទើបយកលុយមកមាត់អ្នកកាសែត។ត្រង់ចំណុចអាជ្ញាប័ណ្ណកាស៊ីណូមានតម្លៃប៉ុណ្ណានោះហើយបង់ពន្ធចូលរដ្ឋក្នុងមួយខែមួយខែប៉ុន្មាននោះ>ក្រុមការងារយើងពិតជាមិនបានដឹងឡើយ ព្រោះយើងខ្ញុំមិនមែនជាមន្ត្រីជំនាញ។ ប៉ុន្តែយើងគ្រាន់តែដឹងថា កាស៊ីណូដែលក្រុមការងារយើងចុះទៅផ្សព្វផ្សាយនោះ កំពុងតែបើកដៃ និងពង្វក់ស្មារតីប្រជាពលរដ្ឋខ្មែរឲ្យចូលលេងចាក់ភ្នាល់យ៉ាងអាណាធិបតេយ្យ ឬមួយខាងក្រុមហ៊ុនយកអាជ្ញាប័ណ្ណ ដែលក្រសួងបានចេញឲ្យទៅជញ្ជក់ឈាមរាស្ត្រខ្មែរ។
ត្រង់ចំណុចមួយទៀតថាក្រុមការងារយើងខ្ញុំមករញ៉េរញ៉ៃ និងបានធ្វើឲ្យបាក់មុខមាត់ ដល់អ្នកសារព័ត៌មានផ្សេងទៀត នោះតើត្រង់ចំណុចណាដែលរញ៉េរញ៉ៃ បើគ្រាន់តែទៅថតផ្ដិតយករូបភាពផ្ទាល់ អំពីសកម្មភាពជាក់ស្ដែង ដើម្បីផ្សព្វផ្សាយរាយការណ៍ជូនថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋខ្មែរឱ្យបានដឹង ឣំពីភាពអវិជ្ជមាន ដែលក្រុមហ៊ុនកាស៊ីណូធ្វើផ្ទុយអំពីកិច្ចសន្យារបស់រាជរដ្ឋាភិបាលដែលបានចេញឲ្យ។ត្រង់ចំណុចមួយណាថាក្រុមការងារយើងខ្ញុំ កំពុងតែធ្វើឱ្យខូចដល់កិត្តិយសដល់អ្នកសារព័ត៌មានផ្សេងទៀតនោះ ត្រង់ចំណុចនេះយើងខ្ញុំយល់ឃើញថា បុគ្គលឈ្មោះ ហ៊ុន ហាក់កំពុងតែប្រើប្រាស់បណ្ដាញសង្គមfacebookបំបែកបំបាក់នាំអោយមានការភាន់ច្រឡំ នឹងធ្វើឲ្យមានការរើសអើងញុះញង់ឲ្យមានបទឧក្រិដ្ឋជាឣាដ។
មហាជនឆ្ងល់ថាម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ ហ៊ុន ហាក់ជានណា? ហេតុអ្វីបានជាមកកាងក្រុមហ៊ុនកាស៊ីណូដែលកំពុងបើកដៃឲ្យប្រជាពលរដ្ឋខ្មែរចូលលេងដែលផ្ទុយពីការណែនាំរបស់ក្រសួង ឬមួយជននេះជាជនញៀនល្បែង ឬក៏ជាប្រធានក្រុមហ៊ុនកាស៊ីណូ ឬក៏ជាមេការ ប្រសិនបើជាប្រធានកាស៊ីណូ ឬក៏មេការការស៊ីណូគួរជាមនុស្សមានការយល់ដឹងផ្នែកផ្លូវច្បាប់ខ្លះៗនិងមានកិរិយាមាយាទគ្រាន់បើដែរតែសំណេររបស់ជននេះប្រៀបបីដូចជាមនុស្សអវិជ្ជាដែលពុំធ្លាប់ទទួលបានការអប់រំត្រឹមត្រូវឡើយ។
ប្រសិនបើសារព័ត៌មានយើងចុះផ្សាយខាងក្រុមហ៊ុនមិនមានការពិត ក្រុមហ៊ុនមានសិទ្ធិស្នើរសុំឱ្យក្រុមការងារយើង ធ្វើការបកស្រាយឬកែតម្រូវ ស្របតាមជំពូកទី ២ មាត្រាទី ១០ស្ដីពីការទទួលខុសត្រូវ នៃអ្នកសារព័ត៌មាន។
គួររំលឹកថាកាលពីថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០២៣ ក្រុមការងារអ្នកសារព័ត៌មានយើងបានចុះទៅថតនិងផ្សព្វផ្សាយអំពីសកម្មភាពប្រជាពលរដ្ឋខ្មែរចូលលេងចាក់ភ្នាល់ក្នុងកាស៊ីណូចំនួនពីរទីតាំងដែលស្ថិតនៅក្នុង.ភូមិស្ទឹងកាច់.ឃុំផ្សារព្រំ.ស្រុកសាលាក្រៅ.ខេត្តប៉ៃលិន.ទីមួយដែលមានឈ្មោះប៉ៃលិនដាយមិនកាស៊ីណូទី ២កាស៊ីណូ ឈ្មោះហុងបូដែលមានតាំងទល់មុខគ្នា។ស្រាប់តែថ្ងៃបន្ទាប់ក៏លេចចេញអាខោន facebook ឈ្មោះហ៊ុនហាក់មានចរិតលក្ខណៈដូចជាជនញៀនល្បែង។ចេញមកវាយប្រហារដោយចោទប្រកាន់មកអង្គភាពសារព័ត៌មានយើងពុំមានការពិតនិងបំភ្លៃការពិតទាំងស្រុង។គូបញ្ជាក់ថាប្រមុខរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ទៅដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាពិសេសបានបង្កើតច្បាប់មិនឱ្យមានប្រជាពលរដ្ឋខ្មែរលេងល្បែងស៊ីសងភ្នាល់ឡើយដោយយល់និងគិតដល់សុខសុវត្ថិភាពនិងជីវភាពប្រជាពលរដ្ឋខ្មែរ.ព្រោះថាកាលណាមានល្បែងស៊ីសងនៅកន្លែងណាទីនោះតែងតែមានភាពអវិជ្ជមាននៅទីនោះ។ដូចពុទ្ធវចនៈក្នុងបរាបភវសូត្រមួយឃ្លាព្រះអង្គទ្រង់តែងតែផ្ដល់ឱវាទទៅដល់អ្នកជឿនិងកាន់ព្រះពុទ្ធសាសនាថា(ឆ្កួតមានបី)បុរសអ្នកប្រព្រឹត្តចំណុចមួយណាក៏ដោយនាំឲ្យវិនាសទាំងអស់ក្នុងនោះក៏មានឆ្កួតព្រោះល្បែងសុីសងផងដែ។តើបុគ្គលម្ចាស់អាខោន facebook ឈ្មោះហ៑ុនហាក់ជាប្រភេទមនុស្សក្នុងជំពូកហ្នឹងដែរឬយ៉ាងណាសូមបងប្អូនជនរួមជាតិធ្វើការពិចារណាតាមការគួរ៕