លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ អញ្ជើញ​ជាអធិបតីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ​ ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលមានស្នាដៃ..

លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ អញ្ជើញ​ជាអធិបតីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ​ ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលមានស្នាដៃ…

(បន្ទាយមានជ័យ​)÷ នៅព្រឹកថ្ងៃចន្ទ ទី០៧​ ខែសីហា​ ឆ្នាំ២០២៣​ លោកឧត្តមសេនីយ៍ត្រី បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញ​ជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៣​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ថ្នាក់អគ្គបញ្ជាការ ប្រចាំឆ្នាំ២០២២​ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលមានស្នាដៃ ។

កិច្ចប្រជុំ​នេះក៏មានការអញ្ជេីញចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជអាវុធហត្ថ​ខេត្ត លោកនាយសេនាធិការរង​ លោកប្រធានមន្ទីរទាំង០៧​ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង០៩ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត​ផងដែរ។

លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានថ្លែងនូវការកោតសរសេីរដល់អាវុធហត្ថទាំងអស់​ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច​បានល្អ​ រហូតទទួលបានការកោតសរសេីរពីថ្នាក់ដឹកនាំ ។

នាឱកាសនេះ លោកឧត្តមសេនីយ៍​ត្រី​ បោន​ ប៊ិន​ ក៏បានធ្វើការជំរុញណែនាំដល់នាយទាហាន​ នាយទាហានរងទាំងអស់ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែល្អបន្ថែមទៀត និងបន្តការពារសន្តិសុខ​ រក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន​ បង្ក្រាបរាល់បទល្មើស​ដែលកេីតមាន​ផងដែរ ។

សូមបញ្ជាក់ផងដែរថា​ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត​ដែលមានស្នាដៃទទួលបានប័ណ្ណសរសើរ លិខិតសរសើរ អគ្គបញ្ជាការ មានចំនួន ៣៣នាក់ ក្នុងនោះប័ណ្ណសរសើរចំនួន១៧នាក់ និងលិខិតសរសើរ​ចំនួន១៦នាក់ ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *