ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក.គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត តបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ លោក វ៉ា ជឹមណារ៉េត ចៅ សង្កាត់អូជ្រៅដឹកនាំក្រុមការងារចុះត្រួតពិនិត្យកន្លែងទឹកដក់និងលូស្ទះ
ក្រុងប៉ោយប៉ែត : ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក.គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី ២០ខែមីនាឆ្នាំ ២០២៤ លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅបានដឹកនាំក្រុមការងារអភិវឌ្ឍន៍សង្កាត់ចុះត្រួតពិនិត្យចំណុចទឹកដក់លូស្ទះដែលជាសេចក្តីរាយការណ៍និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ទីតាំងចំណុចដែលទឹកដក់និងលុះផ្ទះនោះស្ថិតទៅក្នុងភូមិក្បាលស្ពាន ២ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
នៅពេលដែលក្រុមការងារសង្កាត់ឲ្យជ្រៅបានទៅដល់ទីតាំងនោះឃើញថាមានទឹកដក់លូស្ទះបណ្ដាលឲ្យជះក្លិនមិនល្អមែន ហើយក្នុងនេះលោកចៅសង្កាត់អូរជ្រៅនិងក្រុមការងារបានរកវិធីសាស្ត្ររំដោះទឹកនិងកាយលូដើម្បីបញ្ជៀសការដក់ទឹកជូនបងប្អូនប្រជាពលរដ្ឋ ។
បើតាមការបញ្ជាក់ពីរលោក វ៉ាជឹមណារ៉េត ដែលជាចៅ សង្កាត់ ក្នុងបញ្ហាទឹកដក់លូស្ទះនេះ លោកបានឲ្យដឹងថា
១ _ ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋនៅតាមចំណីផ្លូវគឺមានការបង្ហូរទឹក
២ _ ក្នុងលូពោរពេញទៅដោយសំបកដបនិងសំរាម ព្រមទាំងខ្លាញ់
៣ _ បងប្អូនដែលសង់ផ្ទះពីមុនគាត់បានដាក់លូតូចទឹកមិនអាចហូរទាន់
៦ _ បងប្អូនប្រជាពលរដ្ឋចាក់បេតុងលើឌឺហ្គែលូដោយធ្វើឱ្យមានការពិបាកក្នុងការស្ដារលូ ។
លោកចៅសង្កាត់បានឲ្យដឹងទៀតថាទោះបីជាយ៉ាងណាក៏ដោយក៏អាជ្ញាធរនៅតែបន្តរកវិធីសាស្រ្តធ្វើឲ្យទឹកលេងដក់និងលូស្ទះជូនបងប្អូនប្រជាពលរដ្ឋឲ្យបាន
ក្នុងនេះលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់ អូរជ្រៅក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋផងដែរថាសូមឱ្យបងប្អូនចូលរួមសហការទាំងអស់គ្នាសូមធ្វើការវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ឈប់មានការបង្ហូរទឹកលើផ្លូវសាធារណៈនិងសុំកុំឲ្យមានចាក់បេតុងលើឌឺហ្គែលូបន្តទៀត ព្រោះ ពេលស្តារលូ ពិបាក ណាស់ដោយសារនាំគ្នាចាក់បេតុងលឺឌឺហ្គែលូហើយក្នុងលូសុទ្ធសឹងតែសំបកដបនឹងសំរាម មួយទៀតសំណង់សាងសង់របស់បងប្អូនប្រជាពលរដ្ឋសូមកុំយកខ្សាច់ ដីនិងថ្មទៅដាក់នៅមាត់លូដែលបណ្ដាលឲ្យហូរចូលូធ្វើឲ្យស្ទះ ។
សូមបញ្ជាក់ថា ក្រោយពីបានសិក្សានិងពិភាក្សាគ្នារវាងលោកចៅសង្កាត់រជាមួយលោកតាន់សុផៃ ដែលជាអាជីវករ បានឲ្យដឹងថាប្រពន្ធ័លូនៅតាមតំបន់នោះគឺតូចណាស់ទោះបីយ៉ាងណាក៏នៅតែដក់ទឹក លូស្ទះដដែល វិធីដែលធ្វើកុំឲ្យទឹកដក់និងលូស្ទះបន្តទៀត មានតែកាយប្រព័ន្ធលូដាក់លូថ្មីឲ្យធំជាងមុន ទេទើបឈប់ស្ទះ
ក្នុងនេះលោកតាន់សុផៃដែលជាអាជីវករបានប្រាប់ឲ្យដឹងថាការធ្វើប្រព័ន្ធលូដាក់លូថ្មីប្រើលូដែលធំជាងមុន វានិងលែងស្ទះជាក់ជាមិនខាន ហើយលោក តាន់ សុផៃចូលរួម ចំណាយថវិកា៧០ភាគរក្នងការស្ថាបនាប្រពន្ធ័លូ សល់ប៉ុន្មានសំរាប់បងប្អូនប្រជាចូលរួមតាមតំបន់នោះ។ បងសី