លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមបិទវគ្គការប្រគួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ UME-BMC club ឆ្នាំ២០២៣-២០២៤
================
(បន្ទាយមានជ័យ):នៅរសៀលថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យអញ្ជើញចូលរួមបិទវគ្គការប្រគួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ UME-BMC club ក្នុងឆ្នាំសិក្សាឆ្នាំ២០២៣-២០២៤ ដែលប្រារព្វធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកគ្រូសាស្ត្រាចារ្យ សិស្សានុសិស្ស ជាច្រើន នៅតារាងវាលស្មៅធម្មជាតិវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ដែលស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
សម្រាប់ការប្រកួតដណ្តើមពានរង្វាន់នេះ មានគូប្រកូតទាំងអស់ ៨ក្រុម គឺ ១-ក្រុមក្លឹបបាយ័ន FC ២-ក្រុមក្លឹបហង្សរាជ FC ៣-ក្រុមក្លឹបអធិរាជវាលស្មៅ ៤-ក្រុមក្លឹបស្តេចនាគ ៥-ក្រុមក្លឹបឥន្ត្រីដេក ៦-ក្រុមក្លឹបSuper start ៧-ក្រុមក្លឹបHeroes united ៨-ក្រុមក្លឹប រាជសីហ៍ FC ចំពោះក្រុមទទួលបានពានរង្វាន់លេខ១ គឺ ក្រុមក្លឹបបាយ័ន FC ដែលប្រកួតវគ្គផ្តាត់ព្រាត់ជាមួយ ក្រុមក្លឹបហង្សរាជ FC ស៊ុតបញ្ជូលទីបាន ៥គ្រាប់ទល់និង ០ ។
ការប្រកួតដណ្តើមពានរង្វាន់នេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់វិស័យកីឡា និងដឹកនាំយុវជនឱ្យជៀសផុតពីការប្រើប្រាស់គ្រឿងញៀនជាពិសេសជំរុញឱ្យមានសាមគ្គីភាព សុខភាព និងមិត្តភាព ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានឧបត្ថម្ភថវិកាដល់ក្រុមកីឡាបាល់ទាត់ទាំង៨ក្រុម ក្នុងមួយក្រុមទទួលបានថវិកា ១០០ដុល្លារ(មួយរយដុល្លារ) សរុបចំនួន ៨០០ ដុល្លារ (ប្រាំបីរយដុល្លារ) ផងដែរ ៕