ដោយគោរពតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សាត គឹមសាន្ត ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកសង្កែបានឃាត់ខ្លួនជនសង័្សយម្នាក់ក្នុងករណី លួចសត្វគោនាំយកមកអនុវត្តតាមច្បាប់..
——-
កាលពីថ្ងៃទី២០ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ១៣និង ៣០ នាទីនៅចំណុចតំបន់ព្រៃរនាម ស្ថិតនៅសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មានករណី អំពេីលួច (លួចសត្វគោ) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចសត្វគោរបស់ជន រង គ្រោះឈ្មោះ ឈូក ប៊ុនថន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំ នៅក្រុមទី២៤ ភូមិបាសែត ឃុំតា ប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង អស់ចំនួន០១ក្បាល។
ក្រោយដឹងថាបាត់គោរបស់ខ្លួន ជនរងគ្រោះបានមក

ប្តឹងសមត្ថកិច្ចនគរបាលស្រុកសង្កែ ដែលមានលោកវរសេនីយ៍ ទោ យុត តុងហូ ជាអធិការនគរបាលស្រុក ហើយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌកម្លាំងផ្នែកជំបាញនគរបាលស្រុកសង្កែរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាប៉ុន ធ្វេីការ ស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងបង្ក្រាប់ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ មេត សីម៉ា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង នៅវេលា ម៉ោង១៣និង១០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិបា សែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បានដកហូតម៉ូតូចំនួនមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០០ ពណ៌ខ្មៅ ពុំមានស្លាកលេខ និងសត្វគោរបស់ជនរងគ្រោះប្រគល់ជូនម្ចាស់វិញ។
ករណីនេះនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនមកអនុវត្តតាមនីតិវិធីច្បាប់៕(រូបភាពនគរ បាលស្រុកសង្កែ)By kosal!