លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងអោយលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យកងអន្តរាគមន៍ សម្ភារៈបច្ចេកទេស អនុសេនាតូច ទាំង៩ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ..

  • លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យកងអន្តរាគមន៍ សម្ភារៈបច្ចេកទេស អនុសេនាតូច ទាំង៩ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
    ================
    (បន្ទាយមានជ័យ):នៅព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានឱ្យលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យ កងអន្តរាគមន៍ សម្ភារៈបច្ចេកទេស អនុសេនាតូចទាំង៩ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា កងអនុសេនាតូច ទាំង០៩ របស់ អង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានសរុប ១៨០នាក់ ហើយបង្កើតឡើងមានភារៈកិច្ចដើម្បី ធានា និងដោះស្រាយរាល់សភាពការណ៍ដែលអាចកើតមានឡើងជាយថាហេតុដែលធ្វើឱ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងខេត្តបន្ទាយមានជ័យ ។

ដោយឡែកនៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុងស្រុកទាំង០៩ និងបញ្ជាការដ្ឋាននគរបាលការពារព្រំដែនគោកទាំង០៤ ក៏បានបង្កើតកងអនុសេនាតូច ដើម្បីទ្រោលសភាពការណ៍ ២៤/២៤ សម្រាប់ជួយអន្តារគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកើតមានឡើងជាយថាហេតុ និងរងចាំបទបញ្ជារបស់ថ្នាក់ដឹកនាំ ២៤/២៤ ផងដែរ ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *