ដោយគោរពតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សាត គឹមសាន្ត ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកសង្កែបានឃាត់ខ្លួនជនសង័្សយ​ម្នាក់ក្នុងករណី លួចសត្វគោនាំយកមកអនុវត្តតាម​ច្បាប់..

ដោយគោរពតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សាត គឹមសាន្ត ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកសង្កែបានឃាត់ខ្លួនជនសង័្សយ​ម្នាក់ក្នុងករណី លួចសត្វគោនាំយកមកអនុវត្តតាម​ច្បាប់..
——-
កាលពីថ្ងៃទី២០ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រ​មាណ១៣និង ៣០ នាទី​នៅចំណុច​តំបន់ព្រៃរនាម​ ស្ថិតនៅសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មានករណី​ អំពេីលួច (លួចសត្វគោ) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចសត្វគោរបស់ជន រង គ្រោះ​ឈ្មោះ​ ឈូក​ ប៊ុនថន ភេទប្រុស អាយុ៤៥ឆ្នាំ​ មានទីលំ នៅ​ក្រុមទី២៤ ភូមិ​បាសែត ឃុំតា ប៉ុន ស្រុកសង្កែ ខេត្តបាត់​ដំបង អស់ចំនួន០១ក្បាល។

ក្រោយដឹងថាបាត់គោរបស់ខ្លួន ជនរងគ្រោះបានមក

Processed with Rookie Cam

ប្តឹងសមត្ថកិច្ចនគរបាលស្រុកសង្កែ ដែលមានលោកវរសេនីយ៍ ទោ យុត តុងហូ ជាអធិការនគរបាលស្រុក ហើយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែន​ការងារនគរបាល​ព្រហ្មទ័ណ្ឌ​កម្លាំងផ្នែកជំបាញនគរបាលស្រុកសង្កែ​រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាប៉ុន ធ្វេីការ ស្រាវ​ជ្រាវរហូតកំណត់មុខសញ្ញាបាននិងបង្ក្រាប់ឃាត់ខ្លួន​បានជនសង្ស័យឈ្មោះ​ មេត​ សីម៉ា ភេទប្រុស​ អា​យុ​២២ឆ្នាំ​ មានទីលំនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ​ ខេត្តបាត់​ដំ​បង នៅវេលា ម៉ោង១៣និង១០នាទី​ ថ្ងៃទី២១​ ខែមីនា​ ឆ្នាំ​២០២៤ នៅចំ​ណុចភូមិបា សែត​ ឃុំតាប៉ុន​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ បានដកហូតម៉ូតូចំនួនមួយគ្រឿង​ ម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០០០​ ពណ៌ខ្មៅ​ ពុំមានស្លាកលេខ​ និងសត្វគោរបស់ជនរងគ្រោះប្រគល់ជូនម្ចាស់វិញ។

ករណីនេះ​នគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនមកអនុវត្តតាមនីតិវិធីច្បាប់៕(រូបភាពនគរ បាលស្រុកសង្កែ)By kosal!

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *